ព័ត៌មានជាតិ January 12, 2026

ម្ចាស់រថយន្តស៊េរីទំនើប ៤គ្រឿង ដែលបំពាក់ភ្លើងសារ៉ែនរបស់សមត្ថកិច្ចដោយគ្មានការអនុញ្ញាត ត្រូវបានហៅមកអប់រំធ្វើកិច្ចសន្យា

Liny Chan

ម្ចាស់រថយន្តស៊េរីទំនើប ៤គ្រឿង ដែលបំពាក់ភ្លើងសារ៉ែនរបស់សមត្ថកិច្ចដោយគ្មានការអនុញ្ញាត ត្រូវបានហៅមកអប់រំធ្វើកិច្ចសន្យា នេះបើយោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទីចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ នេះ។

បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា អនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលចរាចរណ៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារចរាចរណ៍ បានចាប់ឃាត់រថយន្តស៊េរីទំនើប០៤គ្រឿង ដែលបានបំពាក់ភ្លើងសារ៉ែនរបស់សមត្ថកិច្ច ដោយគ្មានការអនុញ្ញាតខុសច្បាប់។

ការចាប់ឃាត់នេះ គឺដើម្បីធ្វើកិច្ចសន្យាអប់រំឲ្យម្ចាស់យាន្តទាំង០៤ ដែលគ្មានភារកិច្ចត្រូវបញ្ឈប់ការបំពាក់ភ្លើងសារ៉ែន៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ