Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តបាត់ដំបងជម្រុញឱ្យ បណ្តាក្រុងស្រុកជាប់ព្រំដែនត្រូវ មានលានដ្ឋានតាម សាលារៀន មន្ទីរពេទ្យ

    BY Liny Chan January 21, 2026
    អភិបាលខេត្តបាត់ដំបងជម្រុញឱ្យ បណ្តាក្រុងស្រុកជាប់ព្រំដែនត្រូវ មានលានដ្ឋានតាម សាលារៀន មន្ទីរពេទ្យ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានណែនាំដល់ អាជ្ញាធរបណ្តាក្រុង ស្រុកនៅ ជាប់ព្រំដែនខេត្តបាត់ដំបង មានស្រុកកំរៀង ភ្នំព្រឹក សំពៅលូន សំឡូត និងស្រុក បាណន់ ត្រូវមានលានដ្ឋាននៅតាមបណ្តាសាលារៀន និងមន្ទីរពេទ្យបង្អែកជាដើម។

    ដោយឯកឧត្តម សង្កត់ធ្ងន់ថាការជីកធ្វើលានដ្ឋាននេះមិនមែនបង្កការភ័យខ្លាចដល់ ប្រជា ពលរដ្ឋនោះទេ គឺទុកសម្រាប់ហ្វឹកហាត់សិស្សឱ្យយល់ដឹងពីវិធីការពារខ្លួន នៅពេលមានអាសន្ន តើត្រូវទៅណា និងធ្វើដូម្តេច ។ ចំណែកនៅមន្ទីរពេទ្យគឺសម្រាប់គ្រូពេទ្យ អាចព្យាបាល អ្នកជម្ងឺត្រូវ សង្រ្គោះបន្ទាន់ដូចឆ្លងទន្លេ និងសម្រាប់ការពារខ្លួនពេលមានអាសន្នផងដែរ។

    ឯកឧត្តមលើកឧទាហរណ៍ថាសូម្បីប្រទេសស្វីសមិនដែលមានសង្គ្រាមសោះ ក៏គេមានត្រៀម ត្រង់សេ និងបង្ហាត់បង្រៀនសិស្ស ពីវិធីការពារខ្លួនពេលមានអាសន្នដែរ កុំថាឡើងប្រទេសសេរី។

    ឯកឧត្តមបន្ថែមថាជាជំហានដំបូង សាខាកាកបាទក្រហមត្រូវជីកមុនគេជាគំរូ ដើម្បីបង្រៀន យុវជន អំពើការការពារខ្លួន ពេលមានគ្រាអាសន្ន និងនៅតាមសាលាឃុំ និងសាលាស្រុក នឹង ណែនាំប្រជាជន នៅតាមព្រំដែនឱ្យមានការជីកត្រង់សេផងដែរ ដើម្បីរៀនរស់នៅក្នុងបរិបទថ្មី។

    ឯកឧត្តមអភិបាលខេត្តបាត់ដំបងលើកឡើងនេះ ក្នុងថ្ងៃទី២នៃការបញ្ចប់សន្និបាតបូកសរុបលទ្ធផល ការងារប្រចាំ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត២០២៦របស់រដ្ឋបាលខេត្តបាត់ដំបងនាថ្ងៃទី២០ ខែមករាឆ្នាំ២០២៥ ។

    ឯកឧត្តមបន្ថែមថាការជីកលានដ្ឋាននេះគឺត្រូវធ្វើឱ្យមានស្តង់ដា ស្អាត និងប្រែក្លាយលានដ្ឋាននេះ ជាសួនច្បារសម្រាប់សាលារៀន ដែលសិស្សអាចចូលទៅលេងបាន និងក្លាយជាសួនច្បារ សម្រាប់មន្ទីរពេទ្យបង្អែក សាលាស្រុក និងសម្រាប់សាលាឃុំ ជាដើម ៕

    អត្ថបទ ៖ ភី សុខ វិទ្យុជាតិចំការចេកនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង

    Share This Post: