ក្រសួងការបរទេសកម្ពុជា និងតំណាងស្ថានទូតឥណ្ឌា ផ្លាស់ប្តូរយោបល់លើបញ្ហាព្រំដែនកម្ពុជា-ថៃ និងវិស័យពាណិជ្ជកម្ម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត សំអាត សម្បត្តិស្រីសួគ៌ អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមពីលោកស្រីបណ្ឌិត តានូ ព្រីយ៉ា អនុប្រធានបេសកកម្មនៃស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។

ដោយឆ្លុះបញ្ចាំងពីមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការនានា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យដែលមានសក្ដានុពល និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមានពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ វប្បធម៍ និងអប់រំ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ផងដែរ។


