ព័ត៌មានជាតិ January 26, 2026

មនុស្ស ១៥នាក់បានបាត់បង់ជីវិត និង ២៨នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍លិចសាឡាងមួយគ្រឿងនៅហ្វីលីពីន

Liny Chan

ហ្វីលីពីន៖ យ៉ាង​យោចណាស់មានមនុស្សចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចសាឡាងមួយគ្រឿងនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។ ទន្ទឹមគ្នានេះក៏មានមនុស្សចំនួន ២៨នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។

អាជ្ញាធរអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា សាឡាងដែលបានជួបហេតុការណ៍អកុសលខាងលើនេះគឺជាសាឡាងដឹកអ្នកដំណើរចេញពីទីក្រុង Zamboanga ឆ្ពោះទីកាន់ទីក្រុង Mindanao ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ ប្រភពខាងលើបានបន្តថា នៅក្នុងពេលកើតហេតុនោះនៅលើសាឡាងមានផ្ទុកអ្នកដំណើរជាង ៣៥០នាក់ តែភ្លាមៗក្រោយពេលកើតហេតុអ្នកដំណើរជាង ៣០០នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា​៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia