Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គុណភាពខ្យល់នៅកម្ពុជាថ្ងៃនេះ «ល្អណាស់» ខណៈរាជធានី-ខេត្ត ១៤ ជាប់កម្រិតពណ៌ខៀវ

    BY Liny Chan February 3, 2026
    គុណភាពខ្យល់នៅកម្ពុជាថ្ងៃនេះ «ល្អណាស់» ខណៈរាជធានី-ខេត្ត ១៤ ជាប់កម្រិតពណ៌ខៀវ

    យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២៣.៤៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

    ពណ៌ខៀវ៖ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តកំពត​ ខេត្តព្រៃវែង ខេត្តក្រចេះ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តប៉ៃលិន ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ

    ពណ៌បៃតង៖គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកោះកុង ខេត្តព្រះវិហារ និង ខេត្តសៀមរាប

    ពណ៌លឿង៖ គុណភាពខ្យល់មធ្យម មានខេត្តពោធិ៍សាត់ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: