Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សុនខរបស់អង្គភាព CMAC ធ្វើអន្តោប្រវេសន៍​ទៅរស់នៅ និងធ្វើការងារនៅប្រទេសបូស្លៀរ!

    BY Liny Chan February 3, 2026
    សុនខរបស់អង្គភាព CMAC ធ្វើអន្តោប្រវេសន៍​ទៅរស់នៅ និងធ្វើការងារនៅប្រទេសបូស្លៀរ!

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្ងៃទី០២​ ខែកុម្ភៈ​ ឆ្នាំ២០២៦ សុនខរបស់អង្គភាព CMAC បានធ្វើអន្តោប្រវេសន៍​ទៅរស់នៅ និងធ្វើការងារនៅប្រទេសបូស្លៀរ។ នេះបើយោងតាមឯកឧត្តម ហេង រតនា អគ្គនាយក CMAC នៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

    CMAC ធ្លាប់តែទិញសុនខពីបូស្លៀរ​សម្រាប់បម្រើការងារនៅកម្ពុជា​ ឥឡូវនេះអង្គការជាដៃគូរ NPA ដែលបានសហការជាមួយអង្គភាព CMAC ចាប់តាំងពីឆ្នាំ១៩៩២-៩៣នោះ​ បានជាវសុនខទាំង២ទៅបូស្លៀរវិញម្តង។

    ឯកឧត្ត ហេង រតនា បានបន្ថែមថា៖ «នេះជាការពង្រឹងម្ចាស់ការលើវាសនារបស់យើង​ អ្នកខ្លះអាចយល់ថាវាមិនមែនជាសមិទ្ធផលធំដុំអ្វីនោះទេ​ ប៉ុន្តែយើងបានយល់ច្បាស់ និងមានមោទនភាពហើយវាជាមេរៀនជាក់ស្តែងក្នុងការចូលរួមចំណែកលើមូលដ្ឋាននូវការពង្រឹងស្មារតី និងគោលដៅភាពជាម្ចាស់ (ម្ចាស់ការ) របស់កម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: