ព័ត៌មានជាតិ
ប្រទេសចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងជំនាញក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមបប្រព័ន្ធអនឡាញ និងឃាត់ខ្លួនជនសង្ស័យជាង ២ ០០០នាក់ នៅខេត្តស្វាយរៀង
BY Liny Chan
February 3, 2026
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា «នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញកម្ពុជាបានចុះបង្ក្រាបទីតាំង Online Scams ទ្រង់ទ្រាយធំនៅក្រុងបាវិត ខេត្តស្វាយរៀង ហើយបានឃាត់ខ្លួនជនសង្ស័យសញ្ជាតិបរទេស ជាង ២ ០០០នាក់។
ប្រទេសចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងជំនាញរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមបប្រព័ន្ធអនឡាញ ហើយជឿជាក់ថាកិច្ចការនេះនឹងបន្តមានវឌ្ឍនភាពថ្មីឥតឈប់ឈរ»។
—ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា (ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦)

ប្រភព៖ ក្រសួងព័ត៌មាន