ជប៉ុន ព្រមានពីគ្រោះថ្នាក់នៃការបាក់ធ្លាក់ព្រឹលពីតំបន់ខ្ពស់ៗ ខណៈតួលេខអ្នកបាត់បង់ជីវិតដោយសារការធ្លាក់ព្រឹលបានកើនឡើងដល់ ៣៥នាក់
ជប៉ុន៖ អាជ្ញាធរជប៉ុនបានព្រមានពីគ្រោះថ្នាក់នៃការរអិលធ្លាក់ព្រឹកយ៉ាងច្រើនពីលើភ្នំឬតំបន់ខ្ពស់ៗនៅភាគខាងជើងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែកុម្ភៈ។ សេចក្តីព្រមាននេះត្រូវបានធ្វើឡើងស្របពេលដែលតួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលនៃការធ្លាក់ព្រឹលបានកើនឡើងរហូតដល់ ៣៥នាក់។
គួររម្លឹកជូនថា អស់រយៈពេល ២សប្តាហ៍មកហើយ ដែលតំបន់ភាគខាងជើងនៃប្រទេសជប៉ុនបានប្រឈមនឹងបញ្ហាធ្លាក់ព្រឹលខ្លាំងខុសប្រក្រតី ហើយបញ្ហានេះក៏បានបណ្តាលឱ្យមានផ្ទះជាច្រើនខ្នងបានរងនូវការខូចខាត និងមានផ្លូវសំខាន់ៗមួយចំនួនត្រូវបានគ្របដណ្តប់ដោយព្រឹលយ៉ាងក្រាស់រហូតមិនអាចធ្វើបានដំណើរបានផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះបរិមាណព្រឹលដែលបានធ្លាក់មកលើដីបានថយចុះបន្តិចហើយ ពោលគឺព្រឹលដែលបានធ្លាក់មកលើដីមានកម្ពស់ជាមធ្យម ២ម៉ែត្រប៉ុណ្ណោះ ខណៈកាលពីប៉ុន្មានថ្ងៃមុនតំបន់មួយចំនួនមានព្រឹលធ្លាក់នៅលើដីក្នុងកម្រិតកម្ពស់រហូតដល់ ៤,៥ម៉ែត្រឯណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time