ព័ត៌មានជាតិ
មនុស្ស ១៨នាក់ បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះនៅអណ្តូងរ៉ែធ្យូងថ្មមួយកន្លែងនៅឥណ្ឌា
BY Liny Chan
February 6, 2026
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះនៅអណ្តូងរ៉ែធ្យូងថ្មមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី៦ ខែកុម្ភៈ។ ទន្ទឹមគ្នានេះក៏នៅមានមនុស្សម្នាក់កំពុងរងរបួសធ្ងន់ធ្ងរផងដែរ។
ប្រភពខាងលើបានបន្តថា អណ្តូងរ៉ែដែលជាកន្លែងកើតហេតុខាងលើនេះគឺជាអណ្តូងរ៉ែដំណើរការដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវនោះទេ និងមានទីតាំងស្ថិតនៅក្នុងតំបន់ភ្នំ East Jaintia នៃរដ្ឋ Meghalaya ភាគខាងជើងនៃប្រទេសឥណ្ឌា។ ភ្លាមៗក្រោយពេលកើតហេតុ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារនៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតម្នាក់ចំនួន ២០០,០០០រូពី (ជាង ២,២០០ដុល្លារ) និងអ្នករងរបួសម្នាក់ចំនួន ៥០,០០០រូពី (៥៥០ដុល្លារ)៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC