Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនាគតរបស់ប្រទេសជាតិ គឺផ្សារភ្ជាប់ជាមួយអនាគតរបស់យុវជន

    BY Liny Chan February 10, 2026
    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនាគតរបស់ប្រទេសជាតិ គឺផ្សារភ្ជាប់ជាមួយអនាគតរបស់យុវជន

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា អនាគតរបស់ប្រទេសជាតិ គឺផ្សារភ្ជាប់ជាមួយអនាគតរបស់យុវជនដែលមានចំណេះដឹង និងមានសុខភាពល្អ។

    សម្ដេចធិបតី ក្រើនរម្លឹក យុវជនដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

    ដើម្បីពង្រឹងធនធានមនុស្សឱ្យមានសមត្ថភាពអភិវឌ្ឍន៍ជាតិ សម្ដេចធិបតី បានលើកទឹកចិត្តសិស្សានុសិស្សឱ្យរៀនជំនាញឱ្យស៊ីគ្នាទៅនឹងតម្រូវការជាក់ស្ដែង«ហើយការងារអ្វីដែលគាត់(សិស្ស)រៀនភ្ជាប់ជាមួយនឹងតម្រូវការរបស់សង្គម ក៏អាចកសាងនូវអនាគតរបស់គាត់ នេះគឺជាការចូលរួមសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើង»។

    ជាមួយគ្នានេះ សម្ដេចធិបតី បានថ្លែងអំណរគុណនិងកោតសរសើរដល់ ឯកឧត្តម ហង់ ជួនណារ៉ុន ឯកឧត្តម ហេង សួរ ព្រមទាំងក្រុមការងារដែលបានសិក្សាទៅលើការងារតម្រង់ទិសយុវជន ខណៈការងារនេះ កន្លងមក ក៏មានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកម្មវិធីខ្លះនៅតាមសាលាវិទ្យាល័យដែរ ប៉ុន្តែសម្ដេចចង់ឱ្យរៀបចំជាប្រព័ន្ធការងារ រៀបចំជាគន្លងគោលនយោបាយតែម្ដង ដើម្បីជំរុញបន្ថែមនិងតម្រង់ទិសបន្ថែមពីថ្នាក់ទី៩ទី១០គឺជាកិច្ចការដែលត្រូវធ្វើយ៉ាងណា ឱ្យយុវជនបានទទួលព័ត៌មានតម្រង់ទិសនិងព័ត៌មានត្រឹមត្រូវក្នុងការសម្រេចចិត្ត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: