ជំរឿនសត្វស្លាបទឹក នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីង មាន ១៦១ប្រភេទ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អង្គការ NatureLife បានបង្ហាញនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ក្នុងខែមករា ឆ្នាំ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការជាមួយឧទ្យានុរក្សនៅតំបន់ការពារទេសភាពទាំង២ បានធ្វើជំរឿនសត្វស្លាបទឹកអាស៊ី និងជំរឿងត្រយ៉ងចំពុះស្លាបព្រា នៅតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅនិងអន្លង់ព្រីង។
សកម្មភាពអង្កេតតាមដានសត្វស្លាបនេះ ធ្វើឡើងជាប្រចាំឆ្នាំ ដោយមន្ត្រីឧទ្យានុរក្ស ក្រុមអង្កេតតាមដានជីវៈចម្រុះ និងក្រុមការងារបច្ចេកទេសអង្គការជីតធម្មជាតិនៅកម្ពុជា ដែលប្រចាំការក្នុងតំបន់ការពារ។ លទ្ធផលដែលយើងបានកក់ត្រា សត្វស្លាបសរុបចំនួន ៩៤ប្រភេទ ត្រូវបាន ប្រទះឃើញ និងកត់ត្រាបាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ ចំណែកសត្វស្លាបនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីងសរុបចំនួន ៦៧ប្រភេទ ត្រូវបានកត់ត្រា សរុបមានសត្វស្លាប ១៦១ប្រភេទ។ សម្រាប់សត្វត្រយ៉ងចំពុះស្លាបព្រា ដែលធ្លាប់កត់ត្រាបាន កាលពីឆ្នាំ២០១១ ឆ្នាំ២០១២ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មិនត្រូវបានប្រទះឃើញនិងកត់ត្រាបានឡើយក្នុងឆ្នាំ២០២៦នេះ។ ការប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់តំបន់ទាំងមូល ដែលធ្វើឱ្យទឹកឆាប់រីងស្ងួត ដោយឡែកកត្តារំខានពីសកម្មភាពមនុស្សក៏ជាកត្តាដែលគួរឱ្យព្រួយបារម្ភផងដែរ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា និងឧទ្យានុរក្ស បាន និងកំពុងបន្តការអង្កេតតាមដាន យ៉ាងយកចិត្តទុក្ខដាក់ក្នុងកិច្ចការងារអភិរក្ស តំបន់ដីសើម ដីសណ្តរទន្លេមេគង្គ ជាពិសេសការជំរុញនិងពន្លឿនការបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ៕




ប្រភព៖ ក្រសួងព័ត៌មាន