Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ស៊ុន ចាន់ថុល៖ ជប៉ុន ចង់បង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្ត នៅកម្ពុជា សម្រាប់នាំចេញទៅក្រៅប្រទេស

    BY Liny Chan March 6, 2026
    ឯកឧត្តម ស៊ុន ចាន់ថុល៖ ជប៉ុន ចង់បង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្ត នៅកម្ពុជា សម្រាប់នាំចេញទៅក្រៅប្រទេស

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហើបឱ្យដឹងថា ថ្មីៗនេះ វិនិយោគិនជប៉ុន បានបង្ហាញបំណង ចង់បង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្ត ប្រើប្រាស់ប្រេងឥន្ធនៈ នៅកម្ពុជា សម្រាប់ការនាំចេញទៅទីផ្សារបរទេស ស្របតាមបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ចង់បាន និងគាំទ្រ១០០% ។

    ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា វិនិយោគជប៉ុន ចង់ដាក់រោងចក្រ ដើម្បីបង្កើតគ្រឿងបង្គំរថយន្ត ប្រើប្រាស់ប្រេងឥន្ធនៈ មកដាក់នៅកម្ពុជា សម្រាប់ជាកន្លែងផលិត និងលក់ចែកចាយទៅកាន់ទីផ្សារពិភពលោក ។

    បន្ថែមលើនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបង្ហាញផងដែរនូវការគាំទ្រទាំងស្រុងចំពោះបំណងនេះ ហើយលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុន ជួបជជែកជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីទទួលបានការលើកទឹកចិត្តជាច្រើន >៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: