Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ម៉ាស៊ីនបោសសម្អាតមីនយន្ត(Robot)ចំនួន៤គ្រឿង ដែលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសដោយអង្គភាពCMAC និងក្រុមហ៊ុនជប៉ុន IOSបានមកដល់កម្ពុជា

    BY Liny Chan March 10, 2026
    ម៉ាស៊ីនបោសសម្អាតមីនយន្ត(Robot)ចំនួន៤គ្រឿង ដែលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសដោយអង្គភាពCMAC និងក្រុមហ៊ុនជប៉ុន IOSបានមកដល់កម្ពុជា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ម៉ាស៊ីនបោសសម្អាតមីនយន្ត(Robot) ដែលបានស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នារវាងអង្គភាពCMAC និងក្រុមហ៊ុនជប៉ុន IOSបានមកដល់ប្រទេសកម្ពុជាហើយនាពេលនេះ​។

    ការមកដល់នៃម៉ាស៊ីនបោសសម្អាតមីនយន្ត(Robot)នេះគឺវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបោសសម្អាតគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌពីសង្គ្រាមឈ្លានពានរបស់យោធាថៃ ដែលមិនបង្កហានិភ័យដល់ប្រជាពលរដ្ឋ។

    ម៉ាស៊ីនបោសសម្អាតមីនយន្តចំនួន៤គ្រឿងនេះនឹងត្រូវដាក់ពង្រាយប្រតិបត្តិការនៅជួរមុខ ដើម្បីចូលរួមរំដោះផ្ទៃដីរងផលប៉ះពាល់ ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមឈ្លានពានរបស់យោធាថៃ និងគ្រាប់មីន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។នេះបើតាម ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌសកម្មភាពកំចាត់មីនកម្ពុជា ដែលបានសរសេរសារបង្ហោះនៅលើផេកហ្វេសប៊ុករបស់ឯកឧត្តម នាព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦នេះ៕

    Share This Post: