Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា បញ្ជាក់សារជាថ្មីពីការប្តេជ្ញាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ឱ្យឈានដល់កម្រិតថ្មីមួយទៀតជាមួយសិង្ហបុរី

    BY Liny Chan March 12, 2026
    កម្ពុជា បញ្ជាក់សារជាថ្មីពីការប្តេជ្ញាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ឱ្យឈានដល់កម្រិតថ្មីមួយទៀតជាមួយសិង្ហបុរី

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជាបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀតរវាងកម្ពុជានិងសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ។

    អំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី។

    អំឡុងពេលនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឱ្យមានជំនួបសម្តែងការគួរសមនេះ ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់ឯកឧត្តម នៅសាធារណរដ្ឋសិង្ហបុរី។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់ ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ដែលត្រូវកសាងតាមរយៈភាពជោគជ័យនៃការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០២៥កន្លងទៅ។ ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកយកការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ទៅជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: