Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តបាត់ដំបង បញ្ជាក់ថា គិតត្រឹមវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃនេះជនសង្ស័យ ស៊ីវ ជ័យសិដ្ឋ មិនបានចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចនៅឡើយទេ

    BY Liny Chan April 1, 2026
    ស្នងការខេត្តបាត់ដំបង បញ្ជាក់ថា គិតត្រឹមវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃនេះជនសង្ស័យ ស៊ីវ ជ័យសិដ្ឋ មិនបានចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចនៅឡើយទេ

    (បាត់ដំបង)៖ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង នាវេលាថ្ងៃត្រង់ ទី០១ ខែមេសា ឆ្នាំ២០២៦ នេះបានចេញសេចក្ដីប្រកាសព័ត៌មាន អំពីបច្ចុប្បន្នភាពនៃករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២ ០២៦ នៅស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​។

    នៅក្នុងសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា គិតត្រឹមវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៦ នេះជន សង្ស័យ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ដែលជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិ លេខ៥ ចំណុចភូមិកកោះ ឃុំកកោះស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់ជនរងគ្រោះ ចំនួន០៥នាក់ នោះមិនបានចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចនគរបាលនៅឡើយទេ៕

    ប្រភព៖ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង

    Share This Post: