ព័ត៌មានអន្តរជាតិ July 18, 2021

BREAKING: កាន់តែធ្ងន់ធ្ងរ! ថ្ងៃនេះវៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ជិត «៦,០០០ករណី» ក្នុងនោះ ៤,៦៩២នាក់នៅទីក្រុងហូជីមិញ

Khmerpress

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យ នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ៥,៩២៦ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៥,៨៨៧ជាករណីឆ្លងនៅក្នុងស្រុក និងមាន៣៩នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញ តែឯងរ៉ាប់រ៉ងចំនួន ៤,៦៩២ករណី។

គួរបញ្ជាក់ថា សរុបមកវិញ គិតត្រឹមថ្ងៃអាទិត្យនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៥៣,៨៣០នាក់ ក្នុងនោះស្លាប់២៥១នាក់៕ ផ្តល់សិទ្ធិដោយ៖ Freshnews

Hanoi, Vietnam.- According to the Hanoi Department of Health, as of the afternoon of February 21, Hanoi had taken COVID-19 testing samples for 44,355 people returning from the epidemic area, of them 32,692 were negative. As many as 2,368 out of 2,388 people returning from Cam Giang district, Hai Duong province – the country?s largest hotspot – from January 15 had been tested with 1,908 negative and the rest are waiting for results. Thus, the total number of people returning to Hanoi from 12 localities hit by the pandemic tested negative was 34,600 by February 21 afternoon.