Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កើនឡើងដល់ប្រមាណជាង ៣លាននាក់

    BY Liny Chan April 28, 2026
    គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កើនឡើងដល់ប្រមាណជាង ៣លាននាក់

    រាជរដ្ឋាភិបាល បាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការរបស់កម្មករនិយោជិត តាមរយៈការពង្រឹង និងពង្រីកយន្តការតាមដានត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ និងវិសាលភាពគ្របដណ្តប់នៃរបបសន្តិសុខសង្គមជាបន្តបន្ទាប់។

    តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» បានបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើនសមាជិកឡើងដល់ប្រមាណ ៣,៦ លាននាក់ ក្នុងនោះសមាជិកតាមរបបភាគទានដោយស្ម័គ្រចិត្តមានចំនួនក្នុងរង្វង់ ៩២ម៉ឺននាក់។

    ប្រភពដដែល បានបន្តថា រាជរដ្ឋាភិបាលក៏បានបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ស្ត្រីមានផ្ទៃពោះចំនួនប្រមាណ ៧៦,២ម៉ឺននាក់ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួនប្រមាណ ៨៣ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់ពីកម្មវិធីគាំពារសង្គមដ៏មានសារៈសំខាន់នេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: