Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ឥណ្ឌា ព្រមានពីគម្រោងផ្អាកប្រតិបត្តិការដោយសារតែវិបត្តិប្រេងឥន្ទនៈសកល

    BY Liny Chan April 29, 2026
    ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ឥណ្ឌា ព្រមានពីគម្រោងផ្អាកប្រតិបត្តិការដោយសារតែវិបត្តិប្រេងឥន្ទនៈសកល

    ឥណ្ឌា៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗនៅក្នុងប្រទេសឥណ្ឌាព្រមានពីគម្រោងផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ដោយសារតែវិបត្តិប្រេងឥន្ទនៈសកល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៩​ ខែមេសា។ ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះមានរួមមាន ក្រុមហ៊ុនអាកាសចរណ៍​ IndiGo, ក្រុមហ៊ុនអាកាសចរណ៍Air India និងក្រុមហ៊ុនអាកាសចរណ៍ SpiceJet ផងដែរ។

    ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះសហព័ន្ធ​អាកាសចរណ៍​ឥណ្ឌា ដែលជាតំណាងឱ្យ​ក្រុមហ៊ុនអាកាសចរណ៍ខាងលើនេះបានផ្ញើលិខិតសុំអន្តរាគមន៍ផ្លូវការមួយច្បាប់ទៅកាន់អាជ្ញាធរអាកាសចរណ៍ឥណ្ឌារួចរាល់ហើយ ដើម្បីសុំឱ្យ​រដ្ឋាភិបាលឥណ្ឌាជួយសម្របសម្រួលបញ្ចុះតម្លៃប្រេងឥន្ទនៈ។ ខ្លឹមសារនៅក្នុងលិខិតនោះក៏បានបញ្ជាក់ផងដែរថា «ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសឥណ្ឌាកំពុងស្ថិតនៅក្រោមភាពតានតឹងខ្លាំង ហើយជិតដល់ការបិទ ឬបញ្ឈប់ប្រតិបត្តិការហើយ» ប្រសិនបើរដ្ឋាភិបាលមិនអាចជួយបញ្ចុះតម្លៃប្រេងឥន្ទនៈសម្រាប់ការហោះហើរបាននោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: