Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រូបសំណាកសក្ការៈ «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ដែលនាំមកនូវសេចក្តីសុខសន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជារាស្ត្រខ្មែរគ្រប់រូប នឹងយាងដង្ហែចេញពីទឹកដីខេត្តឧត្ដរមានជ័យ ឆ្ពោះទៅកាន់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបវិញ

    BY Liny Chan May 4, 2026
    រូបសំណាកសក្ការៈ «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ដែលនាំមកនូវសេចក្តីសុខសន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជារាស្ត្រខ្មែរគ្រប់រូប នឹងយាងដង្ហែចេញពីទឹកដីខេត្តឧត្ដរមានជ័យ ឆ្ពោះទៅកាន់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបវិញ

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា រូបសំណាកសក្ការៈ «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» នឹងយាងដង្ហែចេញទឹកដីខេត្តទឹកដីខេត្តឧត្ដរមានជ័យ ឆ្ពោះទៅកាន់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប។

    បើតាមប្រភពខាងលើ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប បានសហការគ្នារៀបចំពិធីមហាមង្គលបួងសួងសុំយាង «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ដើម្បីដង្ហែចេញពីទឹកដីខេត្តឧត្ដរមានជ័យ ឆ្ពោះទៅកាន់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប។ សូមជម្រាបផងដែរថា ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» មិនត្រឹមតែជារូបសំណាកសក្ការៈនោះទេ ប៉ុន្តែគឺជាដួងព្រលឹងដែលនាំមកនូវសេចក្តីសុខសន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជារាស្ត្រខ្មែរគ្រប់រូប៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន

    Share This Post: