Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា និងចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ឱ្យកាន់តែរឹងមាំ ក្នុងជំនួបនៅទីក្រុងគូឡាឡាំពួ

    BY Liny Chan May 21, 2026
    កម្ពុជា និងចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ឱ្យកាន់តែរឹងមាំ ក្នុងជំនួបនៅទីក្រុងគូឡាឡាំពួ

    នៅថ្ងៃទី២0 ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Hua Chunying អនុរដ្ឋមន្ត្រី​នៃក្រសួង​ការ​បរទេស​​សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-ចិនលើកទី៣២ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

    កិច្ចប្រជុំបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម៕

    Share This Post: