Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សហភាពអឺរ៉ុប គ្រោងចំណាយថវិកាជាង ២០ លានដុល្លារ វិនិយោគលើរោងចក្របែងចែក និងកែច្នៃសំណល់ ទៅជាថាមពលអគ្គិសនីនៅខេត្តសៀមរាប

    BY Liny Chan May 21, 2026
    សហភាពអឺរ៉ុប គ្រោងចំណាយថវិកាជាង ២០ លានដុល្លារ វិនិយោគលើរោងចក្របែងចែក និងកែច្នៃសំណល់ ទៅជាថាមពលអគ្គិសនីនៅខេត្តសៀមរាប

    នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជួបប្រជុំជាមួយភាគីសហភាពអឺរ៉ុប (EU) ដើម្បីពិនិត្យ និងពិភាក្សាអំពីគម្រោងវិនិយោគក្នុងគ្រប់គ្រងសំណល់នៅក្នុងខេត្តសៀមរាប ដែលគម្រោងនេះគ្រោងនឹងចំណាយថវិកាវិនិយោគប្រមាណ ២២.៣ លានដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតលើការសាងសងរោងចក្របែងចែក និងកែច្នៃសំណល់ដែលជាបច្ចេកវិទ្យាមកពីអឺរ៉ុប ហើយអាចបែងចែក និងកែច្នៃសំណល់ប្រមាណ ២២ ដល់ ៣៥ តោនក្នុងមួយថ្ងៃ ព្រមទាំងអាចផលិតថាមពលពីសំណល់ទាំងនោះបានប្រមាណ ៣៥ ដល់ ៧៥ មេហ្គាវ៉ាត់ម៉ោងក្នុងមួយថ្ងៃ (MWh/d)។

    គម្រោងនេះអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បានប្រហែល ២៥,០០០ តោនក្នុងមួយឆ្នាំ។ ជំនួបដែលធ្វើឡើងនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះឯកឧត្តម សាបូ អូហ្សាណូ បានបង្ហាញការគាំទ្រនូវគម្រោងវិនិយោគនេះ និងបានស្នើឱ្យភាគីសហភាពអឺរ៉ុប និងក្រុមហ៊ុនវិនិយោគចែករំលែកនូវឯកការលទ្ធផលនៃការសិក្សាបឋមលើគម្រោងនេះ និងត្រូវពិភាក្សាបន្ថែមជាមួយក្រសួងសា្ថប័នពាក់ព័ន្ធ ដូចជា៖ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងរ៉ែនិងថាមពល (MME) អគ្គិសនីកម្ពុជា(EDC) និងនាយកដ្ឋានវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ក្រសួងបរិស្ថាន និងរដ្ឋបាល និងអាជ្ញាធរខេត្តសៀមរាប៕

    Share This Post: