ព័ត៌មានជាតិ
ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក យាងទស្សនាប្រាសាទអង្គរវត្ត និងសម្តែងការកោតសរសើរជាខ្លាំង
BY Liny Chan
June 23, 2026
ខេត្តសៀមរាប៖ ព្រះអង្គម្ចាស់ក្សត្រី Benedikte Astrid Ingeborg Ingrid នៃព្រះរាជាណាចក្រដាណឺម៉ាក បានយាងទស្សនាប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទទួលស្គាល់ដោយអង្គការ UNESCO។
នៅក្នុងព្រះរាជសកម្មភាពនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអមដំណើរព្រះអង្គម្ចាស់ក្សត្រីយាងទតប្រាសាទបុរាណ ក្រោមមតិដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ក្នុងឱកាសនោះ ព្រះអង្គម្ចាស់ក្សត្រី បានសម្តែងការសព្វព្រះរាជហឫទ័យ និងមានព្រះបន្ទូលកោតស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ប្រទេសកម្ពុជា និងសម្រាប់មនុស្សជាតិទាំងមូល៕








ប្រភព៖ ក្រសួងព័ត៌មាន