Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជប៉ុន ផ្តល់ឥណទានសម្បទានក្នុងទំហំទឹកប្រាក់ប្រមាណ១១៩ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ

    BY Liny Chan July 13, 2026
    ជប៉ុន ផ្តល់ឥណទានសម្បទានក្នុងទំហំទឹកប្រាក់ប្រមាណ១១៩ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ

    នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន១៧.៧៧៦ លានយ៉េន​ (ប្រមាណ១១៩ លានដុល្លារអាម៉េរិក)។

    ប្រភពព័ត៌មានពីបណ្តាញសង្គមការងារផ្លូវការ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថា ឥណទានសម្បទាននេះ ត្រូវបានផ្តល់ជូនសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២)៕

    Share This Post: