Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ចិនពិន័យ Trip.com ជាង ៧៦០លានដុល្លារ ជុំវិញករណីរំលោភច្បាប់ប្រកួតប្រជែងក្នុងការកក់សណ្ឋាគារតាម Online

BY Nisaiy KP July 26, 2026
ចិនពិន័យ Trip.com ជាង ៧៦០លានដុល្លារ ជុំវិញករណីរំលោភច្បាប់ប្រកួតប្រជែងក្នុងការកក់សណ្ឋាគារតាម Online

ចិន៖ និយតករទីផ្សារចិនបានពិន័យនិងរឹបអូសប្រាក់ពីក្រុមហ៊ុន Trip.com សរុបចំនួន ៥,២ពាន់លានយ័​ន (ជាង​ ៧៦០លានដុល្លារ) នេះបើយោង​តាមការចុះផ្សាយរបស់បណ្តាញសារព័ត៌​មាន The Strait Time នៅក្នុងថ្ងៃទី ២៥ ខែកក្កដា។ការពិន័យនិងរឹបអូសប្រាក់ដ៏ច្រើននេះ ត្រូវបានធ្វើឡើងក្រោមបទចោទប្រកាន់ថា Trip.com បានរំលោភលើជំហរលេចធ្លោរបស់ខ្លួននៅក្នុងទីផ្សារកក់សណ្ឋាគារតាមអ៊ីនធឺណិតនៅក្នុងប្រទេសចិន។

បើតាមរដ្ឋបាល​​បទប្បញ្ញត្តិ​ទីផ្សាររបស់រដ្ឋាភិបាលចិនបានបញ្ជាក់ថា ក្នុងនាមជាទិកា​ទេសចរណ៍​អនឡាញ​ធំ​បំផុត​របស់​ប្រទេស​ចិន Trip.com​ បានចុះកិច្ចព្រមព្រៀងជាមួយសណ្ឋាគារធំៗជាច្រើន ដើម្បីឱ្យអ្នកប្រើប្រាស់អាចស្វែងរកសណ្ឋាគារទាំងនោះជាជម្រើសអាទិភាព បើទោះជាមានសណ្ឋាគារផ្សេងទៀតកំពុងផ្តល់ជូនតម្លៃពិសេស ឬតម្លៃទាបបំផុតក៏ដោយ។ ជុំវិញករណីរំលោភច្បាប់ប្រកួតប្រជែងនេះ និយតករចិនបានរឹបអូសប្រាក់ចំណេញខុសច្បាប់ពីក្រុមហ៊ុន​​​ Trip.com​ ចំនួន ១,៦៦ ពាន់លានយ័ន (ជាង ២៤៥លានដុល្លារ) និងសម្រេចពិន័យបន្ថែមជាប្រាក់ចំនួន ៣,៥៣ ពាន់លានយ័ន (ជាង ៥១៩ លានដុល្លារ)៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: