Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តសៀមរាប ស្វាគមន៍គណៈប្រតិភូអាស៊ាន និងអាស៊ានបូកបី ក្នុងកិច្ចប្រជុំមុខងារសាធារណៈ និងវេទិកាស្តីពីអភិបាលកិច្ចល្អ

    BY Liny Chan August 3, 2026
    ខេត្តសៀមរាប ស្វាគមន៍គណៈប្រតិភូអាស៊ាន និងអាស៊ានបូកបី ក្នុងកិច្ចប្រជុំមុខងារសាធារណៈ និងវេទិកាស្តីពីអភិបាលកិច្ចល្អ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា កំពុងទទួលស្វាគមន៍ ការអញ្ជើញដល់របស់គណៈប្រតិភូមកពីប្រទេសដែលជាសមាជិកអាស៊ាន និងអាស៊ានបូកបី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ និងវេទិកាស្តីពីអភិបាលកិច្ចល្អ។

    ខេត្តសៀមរាប គឺជាខេត្តមួយដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា មានផ្ទៃក្រឡាសរុប ១០,២៩៩គីឡូម៉ែតការ៉េ មានក្រុង-ស្រុកចំនួន១៣, ឃុំសង្កាត់ចំនួន១០០ និងភូមិ៩១០។ ទីរួមខេត្តរបស់ខេត្តសៀមរាប គឺក្រុងសៀមរាប និងក្រុងរុនតាឯក។ ខេត្តសៀមរាប ត្រូវបានគេស្គាល់ទូទាំងពិភពលោកថា ជាទីតាំងនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ខេត្តនេះ គឺជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជាដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។

    ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងទៅជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញជាដើម ដែលបម្រើឱ្យវិស័យទេសចរណ៍។ រមណីយដ្ឋានបុរាណ និងប្រាសាទបុរាណជាច្រើន ដែលស្ថិតនៅក្នុងក្រុង និងក្រៅក្រុងនៃខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ឱ្យភ្ញៀវទេសចរមកពីគ្រប់ទិសទីទស្សនា និងសិក្សាស្វែងយល់អំពីវប្បធម៌ អរិយធម៌ និងសង្គមធម៌របស់ខ្មែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: