ព័ត៌មានអន្តរជាតិ July 23, 2021

BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៩៣លាន ៤១ម៉ឺននាក់ បាត់បង់ជីវិតជាង ៤លាន ១៥ម៉ឺននាក់ និងជាសះស្បើយជាង ១៧៥លាន ៧២នាក់!

Khmerpress

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៩៣, ៤១០,១៦៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,១៥១,៤៥៦នាក់ និងជាសះស្បើយឡើងវិញ ១៧៥,៧២៣,៥០៣នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៥,២១៣,៥៩៤នាក់ ស្លាប់ចំនួន ៦២៦,១៧២នាក់ និងជាសះស្បើយចំនួន ២៩, ៤៧៨,១៧៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣១,២៩១,៧០៤នាក់ ស្លាប់ចំនួន ៤១៩,៥០២នាក់ និងជាសះស្បើយ ៣០,៤៦០, ៣០៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៩, ៥២៤,០៩២នាក់ ស្លាប់ ៥៤៧,១៣៤នាក់ និងជាសះស្បើយ ១៨,២៥៩,៧១១នាក់។ ផ្តល់សិទ្ធិដោយ៖ freshnews

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖