ក្រុមហ៊ុន AstraZeneca បាននិយាយថា ថ្នាំចាក់ព្យាបាលជំងឺកូវីដ១៩ របស់ខ្លួន មានប្រសិទ្ធភាព ៧៧% នៅក្នុងការសាកល្បងចុងក្រោយ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុន AstraZeneca បានស្នើសុំការយល់ព្រមជាបន្ទាន់ ពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិកអាមេរិក (FDA) សម្រាប់ថ្នាំចាក់ប្រឆាំងនឹងជំងឺ COVID-19 របស់ខ្លួន ដែលជាជំហានដ៏សំខាន់មួយទៀតនៅក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។ សមាសធាតុជីវសាស្ត្ររបស់ AstraZeneca ដែលត្រូវបានគេស្គាល់ថា AZD7442 មានអង្គទីករដែលផលិតដោយមន្ទីរពិសោធន៍ ហើយវាត្រូវបានរចនាសម្រាប់រស់នៅក្នុងខ្លួនអ្នកប្រើប្រាស់ជាច្រើនខែ ដើម្បីការពារមេរោគក្នុងករណីមានការឆ្លងជំងឺនេះ។
ថ្នាំព្យាបាលជំងឺ COVID-19 មួយនេះ គឺផ្អែកលើ Monoclonal ដែលជាអង្គធាតុអង្គទីករតែមួយ ដែលដូចទៅនឹងថ្នាំព្យាបាលរបស់គូប្រជែងខ្លួនគឺ Regeneron, Eli Lilly, និង GlaxoSmithKline និងដៃគូរបស់ខ្លួនឈ្មោះ Vir ដើម្បីបញ្ឈប់ជំងឺ COVID-19 ពីការរីករាលដាលនៅដំណាក់កាលដំបូងនៃការឆ្លងមេរោគ។ ថ្នាំចាក់របស់ AstraZeneca មានប្រសិទ្ធភាពបានរយៈពេលពីច្រើនខែទៅមួយឆ្នាំ ក៏ដូចជាការពារមនុស្សដែលមិនមានភាពស៊ាំខ្លាំងក្រោយពីចាក់វ៉ាក់សាំង COVID-19 ដោយសារតែការប្រើគីមី ឬថ្នាំច្រើននៃអ្នកដែលធ្លាប់ប្តូរសរីរាង្គ។ រំលឹកដែរថា FDA អាមេរិកបានអនុញ្ញាតឱ្យប្រើថ្នាំ Regeneron កាលពីខែកញ្ញា សម្រាប់ប្រើប្រាស់ក្នុងការការពារជំងឺ COVID-19 បន្ទាប់ពីប៉ះពាល់ជាមួយមនុស្សដែលឆ្លង។ ទោះយ៉ាងណាក៏ដោយការដាក់ពាក្យរបស់ AstraZeneca គឺសម្រាប់ការការពារជាមុន នៅមុនពេលមានការប៉ះពាល់ណាមួយ ៕ ដោយ៖ ខ្មែរណូត


