ព័ត៌មានអន្តរជាតិ December 2, 2021

គិតមកទល់នឹងពេលនេះ ជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron មានវត្តមាននៅក្នុងប្រទេសចំនួន ២៤ ទូទាំងពិភពលោក

Khmerpress

យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes បានរាយការណ៍ថា ជំងឺ COVID-19 វ៉ារ្យ៉ង់ថ្មី Omicron ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ២៤ រួចមកហើយគិតត្រឹមថ្ងៃពុធនេះ ខណៈដែលសហរដ្ឋអាមេរិកបានក្លាយជាប្រទេសថ្មីចុងក្រោយបង្អស់ ដែលបានរកឃើញវត្តមានរបស់ Omicron ។ សហរដ្ឋអាមេរិកបានបញ្ជាក់ពីករណីជំងឺ COVID-19 បំប្លែងខ្លួនថ្មីនេះ ចេញពីអ្នកដំណើរម្នាក់មកពីអាហ្រ្វិកខាងត្បូង ហើយរូបគេបានមកដល់រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា៖«ខណៈដែលទីភ្នាក់ងារយើងកំពុងផ្ដោតសំខាន់លើ Omicron វ៉ារ្យ៉ង់ថ្មីនេះគឺមិនគួរធ្វើឱ្យយើងភ្ញាក់ផ្អើលនោះទេ ព្រោះនេះជាអ្វីដែលមេរោគនឹងធ្វើ ហើយវានឹងបន្តធ្វើបែបនេះដរាបណាយើងបើកដៃឱ្យវា។ ឱ្យវាបន្តចម្លងរីករាលដាល»។ ជម្រាបដែរថា គិតមកទល់ពេលនេះវ៉ារ្យ៉ង់ Omicron ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ២៤ រួមទាំងសហរដ្ឋអាមេរិក កាណាដា អាហ្វ្រិកខាងត្បូង បូតស្វាណា នីហ្សេរីយ៉ា អារ៉ាប៊ីសាអូឌីត ហុងកុង អាល្លឺម៉ង់ អ៊ីស្រាអែល ចក្រភពអង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ បែលហ្ស៊ិក អ៊ីស្រាអែល និងហូឡង់៕ ដោយ៖ ខ្មែរណូត