ព័ត៌មានជាតិ

ខ្លែងហោះប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល

BY
Khmerpress
December 6, 2021
ខ្លែងហោះប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល

បើយោងតាមការបញ្ជាក់របស់ អគ្គិសនីកម្ពុជា បានអោយដឹងថា នៅថ្ងៃចន្ទ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០ (GS10-F6&F7) )មូលហេតុបណ្ដាលមកពីខ្លែងហោះប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖

១.ផ្លូវជាតិលេខ៤ និងមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅ សង្កាត់កាកាប សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
២.សង្កាត់កន្ទោក និងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
៣.ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រុមការងារបច្ចេកទេសបានធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៤៖៣០នាទីរសៀល។ អគ្គិសនីកម្ពុជា សូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាកុំធ្វើការបង្ហោះខ្លែងនៅក្បែរគន្លងខ្សែបណ្តាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន ៕ ដោយ៖ ខ្មែរណូត

Share This Post: