សង្គម December 18, 2021

ហ៊ានណាស់! ស្រីស្អាតរូបស្រស់ម្នាក់ចូលលួចទូរស័ព្ទដៃកូនក្មេងកំពុងអង្គុយចុចលេងក្នុងហាង ហើយឡើងកង់បីរត់បាត់ (មានវីដេអូ)

Khmerpress

កាលពីពេលថ្មីៗនេះ មានការចែករំលែកមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងវីដេអូខ្លីមួយ ដែលបង្ហាញពីសកម្មភាពនារីរូបស្រស់ម្នាក់បានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃពីក្មេងប្រុសម្នាក់កំពុងអង្គុយចុចទូរស័ព្ទលេងនៅក្នុងហាង។ ហេតុការណ៍នោះបានកើតឡើងវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។

យោងតាមកាមេរ៉ាសុវត្ថិភាពបានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញក្មេងប្រុសម្នាក់កំពុងតែអង្គុយលេងទូរស័ព្ទនៅក្នុងហាងមួយកន្លែង មួយសន្ទុះក្រោយមកស្រាប់តែមាននារីរូបស្រស់ម្នាក់បានជិះកង់បីឥណ្ឌា ហើយដើរចូលមកក្នុងហាង រួចក្រឡេកចុះឡើងក៏ឆក់យកទូរស័ព្ទពីដៃក្មេងប្រុសរងគ្រោះ បន្ទាប់មកស្ទុះឡើងកង់បីរត់គេចខ្លួនបាត់តែម្តង។ ចង់ដឹងសកម្មភាពនោះយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
ដោយ៖ ខ្មែរណូត