ព័ត៌មានអន្តរជាតិ December 21, 2021

ប្រទេសជប៉ុនបានកាត់ទោសប្រហារជីវិតសារឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល ២ឆ្នាំ

Khmerpress

យោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ថា តុលាការនៃប្រទេសជប៉ុនបានកាត់ទោសប្រហារជីវិតអ្នកទោសចំនួន ៣នាក់ «ដោយការ​ព្យួរក» ហើយវាបានក្លាយការកាត់ទោសប្រហារជីវិតជាលើកដំបូងបំផុត ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Fumio Kishida ។ ការកាត់ទោសនេះផងដែរ គឺជាការចាប់ផ្ដើមឡើងវិញនៅក្នុងរយៈពេល ២ឆ្នាំ នៅពេលដែលប្រទេសជប៉ុនបានផ្អាកការកាត់ទោសប្រហារជីវិតនៅក្នុងឆ្នាំ២០១៩។

ទណ្ឌិតទាំង ៣នាក់ ដែលបុរសទាំងអស់ត្រូវបានរកឃើញថា មានពិរុទ្ធពីបទមនុស្សឃាត ហើយត្រូវបានប្រហារជីវិតដោយការព្យួរកនៅថ្ងៃអង្គារនេះផ្ទាល់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានក្យូតូ។ ការកាត់ទោសប្រហារជីវិតចុងក្រោយរបស់ប្រទេសជប៉ុន ធ្លាប់ត្រូវបានធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅពេលដែលនាយករដ្ឋមន្ត្រី Shinzo Abe នៅកាន់តំណែងនៅឡើយ។

អ្នកទោសទាំង ៣នាក់ រួមមាន៖ Yasutaka Fujishiro អាយុ ៦៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា ត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីបានសម្លាប់សមាជិកគ្រួសារទាំង ៧នាក់ របស់គាត់ ដោយការចាក់សម្លាប់ក្នុងឆ្នាំ ២០០៤ ខណៈដែល Mitsunori Onogawa អាយុ ៤៤ឆ្នាំ និង Tomoaki Takanezawa អាយុ ៥៤ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មលើមនុស្ស ២នាក់ផ្សេងទៀតកាលពីឆ្នាំមុន៕ ដោយ៖ ខ្មែរណូត