Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលរាជធានីភ្នំពេញ បន្ដចុះពិនិត្យតាមមូលដ្ឋានពង្រឹងការអនុវត្តវិធានការបិទខ្ទប់ ឲ្យកាន់តែមានប្រសិទ្ធភាព

    BY Khmerpress April 29, 2021
    អភិបាលរាជធានីភ្នំពេញ បន្ដចុះពិនិត្យតាមមូលដ្ឋានពង្រឹងការអនុវត្តវិធានការបិទខ្ទប់ ឲ្យកាន់តែមានប្រសិទ្ធភាព

    (ភ្នំពេញ)៖ តំបន់ក្រហម គឺជាតំបន់ដែលអាជ្ញាធររាជធានីភ្នំពេញ ធ្វើការបិទខ្ទប់១០០ភាគរយហើយតំបន់លឿងទុំ ក៏ជាតំបន់មួយ ដែលអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការបិទខ្ទប់យ៉ាងម៉ឺងម៉ាត់ផងដែរ ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ នេះឲ្យមានប្រសិទ្ធភាព។

    ដើម្បីពង្រឹងការបិទខ្ទប់នេះឲ្យមានប្រសិទ្ធភាព ដែលអាចឈានទៅដល់កាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងឺកូវី-១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំអនុវត្តវិធានបិទខ្ទប់ នៅវេលាថ្ងៃត្រង់ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យគោលដៅទីបញ្ជាស្រាល នៅច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលមានកងកម្លាំងមានសមត្ថកិច្ចរាប់រយនាក់ឈរជើងនៅទីនោះ។

    ក្នុងឱកាសនោះ លោក ឃួង ស្រេង បានធ្វើការណែនាំឲ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលដាក់ឈរជើង នៅទីបញ្ជាការស្រាលនៅច្រមុះជ្រូកស្ទឹងមានជ័យ ត្រូវពង្រឹងការបិទខ្ទប់តំបន់ក្រហម តំបន់លឿងទុំ ឲ្យមានប្រសិទ្ធភាព។

    ក្រោយពីធ្វើការណែនាំហើយ លោក ឃួង ស្រេង បានបន្តដំណើរចុះទៅពិនិត្យស្ថានភាព ជាក់ស្ដែងនៅទីតាំងបិទខ្ទប់នានា នៅតំបន់ក្រហម បន្តទៀត ដូចជា នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងខណ្ឌមានជ័យ សង្កាត់ស្ទឹងមានជ័យទី៣ បន្តទៅខណ្ឌពោធិសែនជ័យសង្កាត់ចោមចៅទី១ និងខណ្ឌដង្កោ តាមបណ្ដោយផ្លូវទួលពង្រ, ផ្លូវព្រៃស រហូតទៅដល់មូលដ្ឋានមួយចំនួនទៀត នៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាជំរុញការងារអនុវត្តវិធាន នៃការបិទខ្ទប់ តំបន់លឿងទុំ និងតំបន់ក្រហមនេះ ឲ្យមានប្រសិទ្ធភាពដែលអាចដាច់បាននូវការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: