ព័ត៌មានអន្តរជាតិ January 6, 2022

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «៨០៥ករណី» ក្នុងនោះ៤៤០នាក់ជាករណីអូមីក្រុង

Khmerpress

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៨០៥ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើមាន ៤៣៩នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៣៤នាក់ដដែល បន្ទាប់ពីបានរាយការណ៍ពីអ្នកស្លាប់ថ្មី០២នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៨២,៤០១ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews