សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៨៦៣ករណី» ក្នុងនោះ៦៧៥នាក់ជាករណីអូមីក្រុង
- BY
- Khmerpress
- January 17, 2022
(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ៨៦៣ករណីបន្ថែមទៀតគិតត្រឹមថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់នេះ។
ក្នុងចំណោមករណីឆ្លងខាងលើមាន៣៦៣នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសនៅត្រឹម៨៤៣នាក់ដដែល ដោយពុំមានករណីស្លាប់ថ្មីត្រូវបានរាយការណ៍នៅថ្ងៃនេះឡើយ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៩១,៨៤៩ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews
- Share This Post: