រដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្តីបំភ្លឺរឿងមន្ត្រីម្នាក់លាឈប់ ហើយចោទថា អ្នកធ្វើការនៅរដ្ឋបាលខេត្តមានបក្ខពួក
- BY
- Khmerpress
- January 19, 2022
(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងរឿងមន្ត្រីម្នាក់ ឈ្មោះ លី ឌូនូរី ដែលបានដាក់ពាក្យលាឈប់ និងចោទប្រកាន់ថា អ្នកធ្វើការនៅរដ្ឋបាលខេត្ត និយមបក្ខពួក។ នេះបើតាមសេក្តីបំភ្លឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
លោក លី ឌូនូរី ឋានន្តរសក្តិ វរៈមន្ត្រីថ្នាក់លេខ២ ក្របខណ្ឌមន្ត្រីនៃរដ្ឋបាលខេត្តបាត់ដំបង បានដាក់ពាក្យលាឈប់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយអះអាងថា អ្នកធ្វើការនៅសាលាខេត្តបាត់ដំបង មានបក្ខពួក។ ប៉ុន្តែ បើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានច្រានចោលការលើកឡើងនោះ និងចាត់ទុកថា ជាការចោទប្រកាន់ទាំងបំភ្លៃ៕ ផ្តល់សិទ្ធិដោយ៖ Freshnews
សូមអានសេចក្តីបំភ្លឺខាងក្រោម៖
- Share This Post: