Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញមនុស្ស២នាក់បន្ថែមទៀត កើតជំងឺកូវីដ១៩ នៅស្រុកគិរីវង់ ខេត្តតាកែវ

    BY Khmerpress May 1, 2021
    រកឃើញមនុស្ស២នាក់បន្ថែមទៀត កើតជំងឺកូវីដ១៩ នៅស្រុកគិរីវង់ ខេត្តតាកែវ

    (តាកែវ)៖ មនុស្ស២នាក់បន្ថែមទៀត ត្រូវបានរកឃើញថាវិជ្ជមានជំងឺកូវីដ១៩ រស់នៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកគិរីវង់ ខេត្តតាកែវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។

    មនុស្សទាំង២នាក់ ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ រួមមាន៖

    * ទី១៖ ឈ្មោះ យ៉ូវ រ៉ាត់ ភេទស្រី អាយុ៣៦ឆ្នាំ
    * ទី២៖ ឈ្មោះ មាស សូវេទ ភេទស្រី អាយុ១៧ឆ្នាំ។

    ជាមួយគ្នានេះ រដ្ឋបាលស្រុកគិរីវង់ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូលរួមយកសំណាកនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: