រយៈពេល 15 ខែ រថយន្តអ្នកនាងស្រីអូន សម្រស់ធម្មជាតិ និងស្វាមីបានឧបត្ថម្ភ បានបើកបរជួយដឹកក្មួយៗរង.គ្រោះប្រមាណ 35 នាក់
កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកស្រី ម៉ម សុម៉ាលី ស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ដែលមជ្ឈមណ្ឌលនេះបានមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោ.ភ ហើយជនរ.ងគ្រោះភាគច្រើនគឺជាកុមារីតូចៗ ដែលមិនទាន់ដឹងដឹងក្តី។ អ្នកស្រីមានក្តីស្រមៃថាចង់បានឡាន pick up ដេីម្បីចុះតាមខេត្ត ស្រុកភូម៌ដាច់ស្រយាល ដេីម្បីងាយស្រួលក្នុងការទៅយកកូនៗជនរង.គ្រោះ ពេលនេះបានសម្រេចបំណងហួសពីរក្តីស្រមៃ។ ស្រាប់តែអ្នកនាងស្រីអូន សម្រស់ធម្មជាតិ បានទិញជូនរថយន្តខ្លាញ់គោ មួយគ្រឿង សម្រាប់ទៅយកក្មេងៗរងគ្រោះ និងជូនទៅតុលាការ។
រហូតមកដល់ពេលនេះលោកស្រី ម៉ម សុម៉ាលី បានរៀបរាប់ពីអត្ថប្រយោជន៍របស់រថយន្តមួយគ្រឿងនេះ និងបានប្រាប់ថា រយៈពេល 15 ខែ ក្រោយពេលទទួលបានរថយន្តគឺបានសង្គ្រោះក្មួយៗរងគ្រោះប្រមាណ ៣៥នាក់ ។ លោកស្រីបានរៀបរាប់ថា៖
“នេះជាឡានក្នុងក្តីស្រមៃជាយូរឆ្នាំ ខ្ញុំចង់បានឡាន (កាបាក់) ពីរបាំងកន្លះ ឬ ហៅថា pick up ព្រោះវាពិតជាងាយស្រួលក្នុងការចុះតាមខេត្តដាច់ស្រយ៉ាល (ទៅយកជនរងគ្រោះ) រយៈពេល 15 ខែហេីយដែលខ្ញុំបានទទួលឡាននេះពី ប្អូនប្រុស Chheang Roth និង ប្អូនស្រី ស៊ុន្ទរី នួន ឡាននេះមិនដែលទំនេរ ទោះរដូវកូវីដ ក៏នៅតែទៅទទួលជនរងគ្រោះ យកកូនរងគ្រោះឡេីង តុលាការ បញ្ជូនកូន ទៅលេងផ្ទះ និយាយរួម ពេលនេះ គីឡូ គឺ 4 មុឺនគឺឡូជាងហេីយ 😄 ហេីយសង្គ្រោះ កូនរងគ្រោះថ្មី ប្រមាណ 35 នាក់អរគុណម្ចាស់ឡាន គ្រប់ពេលដែលខ្ញុំជិះទៅយកកូនរងគ្រោះ ខ្ញុំនឹកឃេីញ អ្នកអោយ ជានិច្ច ខ្ញុំចង់ប្រាប់ថា បានបុណ្យណាស់ ប្អូនទាំងពីរ សូមប្អូនរីករាយទទួលយក កុសលផលបុណ្យដែលប្អូនបានសាងរៀងរាល់ថ្ងៃ 🙏 នេះគិតតែឡានទេ នៅការចិញ្ចឹមកូនៗទៀត ❤️ បងស្រីពិតជាអរគុណប្អូនទាំងពីរ ដែលតែងតែ នៅក្បែរ គិតគូកូនៗ មិនដែលត្អួញត្អែរ មួយមាត់ កូនៗ 139 នាក់សូមអរគុណ ម៉ែអូន ប៉ា រតន៏🙏🙏🙏”
គួរបញ្ជាក់ថាកាលពីយប់មិញនេះ ត្រូវនឹងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ អ្នកនាងនួន ស៊ុន្ទរី ហៅស្រីអូន និងស្វាមី បានធ្វើឲ្យកុមារកំព្រា154 នាក់ មានស្នាមញញឹម ក្តីរីករាយ និងភាពសប្បាយរីករាយ នៅរាត្រីឆ្លងឆ្នាំ ជាមួយនឹងការទទួលទានអាហារជុំគ្នា និងចែកកាដូជាង 700កាដូជូនកូនៗ។ នៅក្នុងវិដេអូប្រកដដោយស្នាមញញឹម កូនៗរងគ្រោះបានមកទទួលអ្នកនាងស្រីអូនដោយក្តីរំភើប គួរបញ្ជាក់ថាវិដេអូនេះនៅក្នុងមណ្ឌល Afesip Cambodia ទីតាំងនៅខណ្ឌដង្កោ។ ជាចុងក្រោយ សូមអរគុណទៅអ្នកនាងស្រីអូន សម្រស់ធម្មជាតិ និងស្វាមី ដែលតែងតែជួយទំនុកបំរុង និងយកចិត្តទុកដាក់ចំពោះប្អូនៗប្រៀបបានទៅនឹងកូនបង្កើត៕



