ព័ត៌មានអន្តរជាតិ February 10, 2022

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១០,៣១៤ករណី» និងបាត់បង់ជីវិត ០៤នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១០,៣១៤ករណីបន្ថែមទៀតនៅថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើមាន១៣៩នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៨១នាក់ ក្រោយបានរាយការណ៍ថាមានករណីស្លាប់ថ្មី០៤នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៤២៨,៩៥៤ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews