ព័ត៌មានអន្តរជាតិ February 12, 2022

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៩,៩៣០ករណី» និងបាត់បង់ជីវិត ៣នាក់ទៀតក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៩,៩៣០ករណីបន្ថែមទៀតនៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើមាន១៥៩នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៨៥នាក់ ក្រោយបានរាយការណ៍ថាមានករណីស្លាប់ថ្មី៣នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៤៤៩,៥៧០ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews