សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៩,៤២០ករណី» និងបាត់បង់ជីវិត ៤នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអាទិត្យ
(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៩,៤២០ករណីបន្ថែមទៀតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ក្នុងចំណោមករណីឆ្លងខាងលើមាន២២៥នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៩៧នាក់ ក្រោយបានរាយការណ៍ថាមានករណីស្លាប់ថ្មី៤នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៤៦៩,៤៩៥ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

