សង្គម February 17, 2022

បណ្ឌិត គីម ហ៊ាង រិះគន់ចំៗចំពោះការកំណត់កំពស់សាងសង់អគារ និងមានវប្បធម៌អភិរក្សច្រើនពេក នៅក្នុងទឹកដីខេត្តសៀមរាប ដែលធ្វើអោយអ្នកវិនិយោគមានការលំបាក

Khmerpress

នៅក្នុងវេទិការមួយដែលបានធ្វើឡើងនៅក្នុងខេត្តសៀមរាប រៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យ KW របស់លោកបណ្ឌិត គីម ហ៊ាង មានការចូលរួមពីសំណាក់ភ្នាក់ងារអចលទ្រព្យក៏ដូចជាភ្ញៀវកិត្តិយសជាច្រើន។

នៅក្នុងវេទិការនោះដែរ លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងអំពីចំណុចខ្លាំងនិងចំណុចខ្សោយមួយចំនួនរបស់ខេត្តសៀមរាប ដោយក្នុងនោះអ្វីដែលគេចាប់អារម្មណ៍ខ្លាំងគឺការលើកឡើងពីចំណុចខ្សោយរបស់ខេត្តសៀមរាប ដោយលោកបណ្ឌិតអចលនទ្រព្យរូបនេះបានរិះគន់ចំៗថា ខេត្តសៀមរាបកំណត់កំពស់សាងសង់អគារខ្លាំងពេក និងមានវប្បធម៌អភិរក្សច្រើនពេក ដែលធ្វើអោយមានការលំបាកក្នុងការវិនិយោគលើវិស័យមួយនេះ។ ដោយសារតែការបញ្ចេញមតិមួយនេះដែរ លោកបណ្ឌិត គីម ហ៊ាង ត្រូវបានឯកឧត្តម ហ៊ុន ម៉ានី ចេញមុខប្រតិកម្មយ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook ផងដែរ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

ដោយ៖ ខ្មែរណូត