ព័ត៌មានអន្តរជាតិ February 24, 2022

BREAKING: ទីបំផុតប្រធានាធិបតីរុស្ស៉ី ពូទីន ប្រកាសបើក «ប្រតិបត្តិការយោធា» ចូលទៅតំបន់ភាគខាងកើតអ៊ុយក្រែន!

Khmerpress

(ម៉ូស្គូ)៖ ក្រោយទទួលបានការគាំទ្រពេញលេញពីសភា, នៅទីបំផុតប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសចេញនូវ «ប្រតិបត្តិការយោធា» ទៅកាន់តំបន់ ដុនបាស (Donbass) ភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ពីរគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យនៅក្នុងនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ freshnews