ព័ត៌មានអន្តរជាតិ February 26, 2022

រំជួលចិត្តណាស់! ដៃកាន់វ៉ាលីតូចមួយមានខោអាវ ២កំប្លេ, លោកតាវ័យ ៨០ឆ្នាំម្នាក់ ស្ម័គ្រចិត្តមកចុះឈ្មោះចូលបម្រើកងទ័ពអ៊ុយក្រែន ដោយនិយាយថា «ខ្ញុំធ្វើដើម្បីចៅៗរបស់ខ្ញុំ»

Khmerpress

ក្នុងចំណោមរូបភាពដ៏ក្រៀមក្រំនៃការស្លាប់ និងការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន មានរូបភាពដ៏គួរឱ្យរំជួលចិត្តមួយទៀត ត្រូវបានចែករំលែកនៅលើ Twitter ដោយអតីតជំទាវទី១ លោកស្រី Kateryna Yushchenko ដែលបង្ហាញពី លោកតាអាយុ ៨០ ឆ្នាំម្នាក់ ដែលបានចុះឈ្មោះចូលក្នុងជួរកងទ័ព ដើម្បីទឹកដីអ៊ុយក្រែន និងកូនចៅរបស់គាត់។ រូបភាពមួយនោះកំពុងឆក់យកដួងចិត្តមហាជនជាច្រើននាក់ ស្របពេលដែលស្ថានការណ៍នៅអ៊ុយក្រែនកំពុងធ្វើឱ្យពិភពលោកទាំងមូលមានភាពជ្រួលច្របល់។

នៅក្នុងការបង្ហោះមួយនោះ លោកស្រីបាននិយាយថា៖«មាននរណាម្នាក់ បានបង្ហោះរូបថតរបស់បុរសវ័យ ៨០ ឆ្នាំរូបនេះ (នៅក្នុងរូបខាងលើ) ដែលគាត់បានបង្ហាញខ្លួនដើម្បីចូលបម្រើកងទ័ព ដោយមានកាន់វ៉ាលីរូចមួយជាមួយអាវយឺត ២ ខោជើងវែង ១គូ ច្រាសដុសធ្មេញ និងនំសាំងវិចមួយចំនួន សម្រាប់អាហារថ្ងៃត្រង់របស់គាត់។ គាត់​និយាយ​ថា គាត់​ធ្វើ​នេះគឺសម្រាប់​ចៅៗ​របស់​គាត់»។ ជម្រាបដែរថា លោកស្រី Kateryna Yushchenko បានធំលូតលាស់នៅសហរដ្ឋអាមេរិក ហើយគាត់គឺជាភរិយារបស់អតីប្រធានាធិបតីអ៊ុយក្រែន Viktor Yushchenko៕ ដោយ៖ ខ្មែរណូត