ទីបំផុត អ៊ុយក្រែនប្រកាសយល់ព្រមបញ្ជូនគណៈប្រតិភូ ដើម្បីចរចាជាមួយភាគីរុស្ស៊ីហើយ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន aljazeera បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែននិយាយថា ទីក្រុង Kyiv បានយល់ព្រមបញ្ជូនគណៈប្រតិភូមួយក្រុមសម្រាប់កិច្ចពិភាក្សា ជាមួយមន្ត្រីរុស្ស៊ីនៅទីក្រុង Gomel តាមព្រំដែនអ៊ុយក្រែន-បេឡារុស្ស។
លោក Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានយល់ព្រមថាគណៈប្រតិភូអ៊ុយក្រែននឹងជួបជាមួយមន្ត្រីរុស្ស៊ីដោយគ្មានលក្ខខណ្ឌ ជាមុននៅទីក្រុង Gomel នៅព្រំដែនអ៊ុយក្រែន-បេឡារុស្ស” ។ លោកមិនបានផ្តល់ពេលវេលាច្បាស់លាស់សម្រាប់កិច្ចប្រជុំនោះទេ ប៉ុន្តែបាននិយាយថា លោក Lukashenko ដែលជាសម្ព័ន្ធមិត្តរបស់ពូទីន “បានទទួលខុសត្រូវក្នុងការធានាថា យន្តហោះ ឧទ្ធម្ភាគចក្រ និងមីស៊ីលទាំងអស់ដែលឈរជើងនៅលើទឹកដីបេឡារុស្ស នៅតែនៅលើដីក្នុងអំឡុងពេលធ្វើដំណើរ ពិភាក្សា និងត្រឡប់របស់គណៈប្រតិភូអ៊ុយក្រែន៕ ដោយ៖ ខ្មែរណូត

