ព័ត៌មានអន្តរជាតិ February 28, 2022

BREAKING: អ៊ុយក្រែន អះអាងថា កងទ័ពរុស្ស៊ីបន្ថយល្បឿនវាយលុក ខណៈកិច្ចចរចាត្រៀមចាប់ផ្ដើម

Khmerpress

(កៀវ)៖ យោធាអ៊ុយក្រែន នៅថ្ងៃចន្ទនេះបានអះអាងថាកងទ័ពរុស្ស៊ី បានបន្ថយល្បឿននៃការវាយលុក ខណៈប្រតិបត្តិការយោធារបស់រុស្ស៊ី ឈ្លានចូលដល់ថ្ងៃទី៥ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អគ្គនាយសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ដូច្នេះថា «កងទ័ពរុស្ស៊ីបានបន្ធូរបន្ថយការវាយលុករបស់ ខ្លួន ប៉ុន្តែនៅតែបន្តព្យាយាមបើកការវាយប្រហាររុលទៅមកក្នុងតំបន់មួយចំនួនរបស់អ៊ុយក្រែន»។

ការអះអាងបែបនេះរបស់យោធាអ៊ុយក្រែន ធ្វើឡើង ខណៈក្រុមមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន នឹងជួបចរចាគ្នានៅឯព្រំដែនបេឡារុស នៅថ្ងៃចន្ទនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews