ព័ត៌មានអន្តរជាតិ February 28, 2022

BREAKING: ក្រសួងការពារជាតិរុស្ស៊ីថា កងទ័ពអាកាសរបស់ខ្លួន ត្រួតត្រាដែនអាកាសទាំងស្រុងលើទឹកដីអ៊ុយក្រែន

Khmerpress

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃចន្ទនេះបានអះអាងថាកងទ័ពអាកាសរបស់ខ្លួន បានត្រួតត្រាដែនអាកាសទាំងស្រុង នៅក្នុងទឹកដីអ៊ុយក្រែន ខណៈប្រតិបត្តិការយោធារបស់លោក ពូទីន ឈានចូលថ្ងៃទី៥ ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមក្រសួងការពារជាតិរុស្ស៊ី, កងទ័ពអាកាសរុស្ស៊ីបានបង្កើតការត្រួតត្រាដែនអាកាសទាំងអស់ នៅលើទឹកដីអ៊ុយក្រែន រួមទាំងដណ្ដើមបាន ទីតាំងជាច្រើនកន្លែង នៅក្នុងទីក្រុង Berdyansk និងទីក្រុង Enerhodar ព្រមទាំងដែនដីនៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរមួយ ក្នុងទីក្រុង Zaporizhiya ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews