ជប៉ុនរងការវាយប្រហារដោយគ្រោះរញ្ជួញដីកម្រិត ៧,៣ រ៉ិចទ័រ ដែលបណ្តាលឲ្យពលរដ្ឋ ២នាក់បាត់បង់ជីវិតនិង ៩៤នាក់ផ្សេងទៀតរងរបួស
ជប៉ុន៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា កាលពីយប់ថ្ងៃពុធ ទី១៦ ខែមីនា ម្សិលមិញនេះប្រទេសជប៉ុនបានទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយ ដែលមានកម្រិតរញ្ជួយរហូតដល់ ៧,៣ រ៉ិចទ័រ។ គ្រោះរញ្ជួយដីបានវាយប្រហារនៅលើតំបន់កោះភាគខាងជើងនៃអាណាខេត្ត Fukushima ខណៈគ្រោះធម្មជាតិមួយនេះបានបណ្តាលឲ្យមានមនុស្ស ២នាក់បានស្លាប់បាត់បង់ជីវិតនិង ៩៤នាក់ផ្សេងទៀតត្រូវរងរបួស។
ក្រៅតែពីមានអ្នកស្លាប់និងរបួសហេតុការណ៍អកុសលមួយនេះក៏បានបង្កឲ្យមានផលប៉ះពាល់ជាច្រើនផ្សេងទៀងផងដែរដូចជា ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវបានបំផ្លាញ ពលរដ្ឋប្រហែលជា ២លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ខណៈចរន្តដឹកជញ្ចូនមួយចំនួនត្រូវបានកាត់ផ្តាច់ផងដែរ។ លោកអ្នកអាចទស្សនាសកម្មភាពមួយចំនួននៃហេតុការណ៍រញ្ជួយដីនេះដូចក្នុងវីដេអូខាងក្រោម៖
ដោយ៖ ខ្មែរណូត
Big earthquake hits Tohoku area. Tokyo shakes too. It’s 2 separate tremors. The bigger one measured a M7.3 at past 11:30 pm pic.twitter.com/uI3tATyVtl
— michiyo ishida (@MichiyoCNA) March 16, 2022
Strong M7.3 earthquake rocking Fukushima, this is my desk in Tokyo now – you can hear the whole apartment building shaking. Scary. pic.twitter.com/UiiM7yzmkN
— John Daub (ONLY in JAPAN) (@ONLYinJAPANtv) March 16, 2022
earthquake from the 13th floor in tokyo. pic.twitter.com/BH4cC5m9R8
— 𝕄𝕆𝕆𝔻𝕐 ❥ (@lumagloom) March 16, 2022
