ព័ត៌មានអន្តរជាតិ April 1, 2022

ប្រទេសជប៉ុន​នឹង​ពង្រីក​ការដាក់ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ ជុំវិញ​ការ​អភិវឌ្ឍ​មីស៊ីលរបស់ប្រទេសនេះ

Khmerpress

រដ្ឋាភិបាលជប៉ុននៅថ្ងៃសុក្រនេះ បានពង្រីកការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ដោយធ្វើការបង្កកទ្រព្យសម្បត្តិរបស់អង្គការរុស្ស៊ីចំនួន ៤ និងបុគ្គលចំនួន ៩នាក់ របស់កូរ៉េខាងជើង សម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។

អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន លោក Hirokazu Matsuno លេខាធិការខុទ្ទកាល័យបាននិយាយថា វិធានការដែលបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅពេលព្រឹកនេះ និងចូលជាធរមាននៅថ្ងៃដដែលនោះ ដែលវាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការដោះស្រាយបញ្ហាយ៉ាងទូលំទូលាយពាក់ព័ន្ធនឹងកូរ៉េខាងជើង៕ ដោយ៖ ខ្មែរណូត