សង្គម April 7, 2022

គ្រូស្នេហ៍ថៃម្នាក់ រៀបការប្រពន្ធម្តង៣នាក់ ហើយប្រពន្ធៗចូលលុយគ្នា ម្នាក់ ១០ម៉ឺនបាត ជូនថ្លៃទឹកដោះមកប្តីទៀត

Khmerpress

ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ បានឱ្យដឹងថា បុរសជាគ្រូស្នេហ៍ម្នាក់បានសម្រេចចិត្តដឹកដៃនារី ៣នាក់ចូលរោងការយ៉ាងសប្បាយរីករាយ ដោយមានកូន ៩នាក់ធ្វើជាសាក្សីដឹងលឺ។ បុរសសំណាងដែលបានប្រពន្ធដល់ទៅ ៣ រូបនេះ មានឈ្មោះថា សុផារើក ឆានឈឿស័ក្ក ឬហៅថា «ម៉ សឿ» ជាគ្រូស្នេហ៍ គ្រូថ្នាំបុរាណដែលចេះតពីដូនតា។

ប្រភពដដែលបានឱ្យដឹងទៀតថា គ្រូស្នេហ៍ «ម៉ សឿ» សម្រេចដឹកដៃក្រមុំទាំង ៣ចូលរោងការ ដោយសារភរិយាទាំង ៣ បានចូលលុយគ្នា ជាថ្លៃទឹកដោះជូនស្វាមីនាថ្ងៃអាពាហ៍ពិពាហ៍ ម្នាក់ ១០០,០០០បាត រឺជាង ៣ពាន់ដុល្លារអាមេរិក និងមាសព្រមទាំងគ្រឿងអលង្ការមាសដែលបានសន្សំចូលគ្នា។​ ឃើញបែបនេះ លោកក៏សម្រេចរៀបការព្រមគ្នាទាំង ៣នាក់តែម្ដង ដោយបង្គាប់ឱ្យនារីចូលស្ដីដណ្ដឹងគាត់ ព្រោះវាជាប្រពៃណីរបស់ខ្លួន និងដោយសារតែលោកយល់ថា នារីគ្រប់រូបតែងចង់រៀបការម្ដងក្នុងជីវិត។

ជាមួយគ្នានេះ ក៏មានការលើកឡើងដែរថា នេះជាអាពាហ៍ពិពាហ៍មួយដែលមិនមាននរណាធ្វើដូចឡើយ របស់នាយ សុផារើក ឆានឈឿស័ក្ត រឺ «ម៉ សឿ» អាយុ៣៥ឆ្នាំ ជាគ្រូស្នេហ៍ និងគ្រូថ្នាំបុរាណ ដែលទទួលបានចំនេះដឹងពីថ្នាំបុរាណថៃតាំងពីដូនតា ដោយអាពាហ៍ពិពាហ៍នោះ គឺគ្រូស្នេហ៍ បានទទួលថ្លៃទឹកដោះពីកូនក្រមុំទាំង៣ ខណៈពេលនោះដែរកូនកំលោះក៏បានពាក់ចិញ្ចៀនទៅអោយកូនក្រមុំទាំង ៣ព្រមទាំងបញ្ជាក់ថា «កូនកំលោះ១ កូនក្រមុំ៣»៕ ផ្តល់សិទ្ធិដោយ៖ Khmernote

ប្រភព៖​ sanook
អត្ថបទ៖ Bee