តារាម៉ូដែលម្នាក់មានប្រពន្ធ ៩នាក់ ខឹងចិត្តប្រពន្ធម្នាក់សុំលែង ឥលូវគាត់សម្រេចយកប្រពន្ធថែម ២នាក់ទៀតឱ្យបានគ្រប់ ១០នាក់
យោងតាមប្រភពព័ត៌មានបរទេស ladbible បានអោយដឹងថា បុរសម្នាក់មានឈ្មោះថា Arthur O Urso ជាតារាម៉ូដែលប្រុស ជនជាតិប្រេសុីល ល្បីល្បាញយ៉ាងខ្លាំង ក្រោយពីលោកបានរៀបអាពាហ៍ពិពាហ៍មានភរិយាដល់ទៅ ៩នាក់ និងប្រើជីវិតប្តីប្រពន្ធរួមគ្នា១០នាក់ ទោះបីជាការប្រើជីវិតប្តីដែលមានប្រពន្ធច្រើននាក់នៅមិនទាន់ត្រឹមត្រូវតាមច្បាប់នៃប្រទេសប្រេសុីលក៏ដោយ។
ហើយថ្មីៗនេះ តារាម៉ូដែលប្រុសរូបនេះ និងភរិយាទាំងអស់បានល្បីល្បាញម្ដងទៀត ក្រោយពេលដែលរូបលោកត្រូវបានភរិយាម្នាក់ក្នុងចំណោម ៩នាក់ ដែលមានឈ្មោះថា Agatha សុំលែងរូបគាត់ដោយនាងបានលើកហេតុផលថា «នាងលែងចង់មានជីវិតប្តីដែលមានប្រពន្ធច្រើនបែបនេះទៀតហើយ»។
ក្រោយពេលប្រពន្ធសុំលែង តារាប្រុសរូបនេះបានឆ្លើយតបវិញថា «នាងចង់អោយខ្ញុំមាននាងជាភរិយាតែម្នាក់គត់ វាពិតជារឿងអត់ប្រយោជន៍មែន»។ លោកបានបន្តទៀតថា វាពិតជាមានអារម្មណ៍សោកស្តាយដែលលោកត្រូវលែងលះជាមួយនាងពិតមែន ប៉ុន្តែលោកនឹងមិនសេដយូរទេ លោកបានតាំងចិត្តបន្ថែមថា នឹងរកភរិយាថែម ២នាក់ទៀតអោយគ្រប់១០នាក់ ហើយលោកនឹងយកកូនជាមួយប្រពន្ធរបស់គាត់ម្នាក់មួយៗ៕ ដោយ៖ ខ្មែរណូត


